khmer eng
  • ឯកឧត្តម លី សារី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន នៅខេត្តកំពត ជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥
    ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន (ប្រជាពលរដ្ឋ) ដែលរស់នៅក្នុងភូមិត្រពាំងសង្កែ (ក្បាលរមាស់) ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បី​ជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកទឹកឈូ និងក្រុមការងារជាក្រុមប្រឹក្សាឃុំ ក្រុមការងារថ្នាក់ដឹកនាំវិហារគ្រូបង្រៀន និងប្រជាពលរដ្ឋ។
    អំណោយរួមមាន ថវិកាសរុបចំនួន២,១៨០,០០០រៀល មីចំនួន៤៧កេស ទឹកបរិសុទ្ធចំនួន៤៤យួរ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail